សម័យ​មុន​អង្គរ – សម័យ​ចេនឡា

សម័យ នគរចេនឡា (សវត្សទី៦-សវត្សទី៩)

សេចក្ដីផ្ដើម

chenla

ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពី អាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែង ចែកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូងជាចេនឡាទឹកលិច។

ចេនឡា(រឺ Zhēnlà 真蠟)(វ៉េដ-ហ្កាយល៍: Chēn-là)គឺការដាក់ឈ្មោះ ជាភាសាចិនចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាវៀតណាម (ដែលមាននៅ ក្នុងការបញ្ចេញសំលេងចិន-វៀតណាម)។ ឈ្មោះនេះនៅតែឃើញ ប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិន ជីវ តាក្វាន់ (周達觀) អ្នកនិពន្ធ ចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃ កម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញសម័យទំនើបខ្លះបានប្រើ ឈ្មោះ នេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពីចុងសតវត្សទី៦ដល់ដើម សតវត្សទី៩ ។

ផ្ដើមដំបូងក៏បានហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក អាណាខេត្ត មេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលគេមិនសូវស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ។ សិលា ចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)មានឈ្មោះ ក្សត្រមួយអង្គព្រះនាម វីរវរ្ម័ន ជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់ នាម សោមាសរ្ម័ន (Somaśarman) និងជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣)ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នាដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨(ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)ដែលផ្ដល់ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīn-dravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន(Cakravartin) រីឯសិលាចារឹកមួយទៀតមកពីផាក់មុន(Pak Mun)នៅឧប្បល/ប្រទេសថៃ (K. ៤៩៦)ឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាមថាសារ្វភឧមា (Sārvabhauma)។

សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK. ១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) ដែលប្រាកដជានរសិម្ហគុប្ត (Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ sam­ān­tanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាងឡើងនៅថ្ងៃ១៣មេសា ឆ្នាំ៥៩៨ កំឡុង រជ្ជកាលព្រះបាទភវវរ្ម័ននូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។ មានការស្របគ្នាជាច្រើន ជាមួយនឹង អត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) (隋書) បានចងក្រងដោយ វ៉ី ចឹង រឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃ សតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài (ឦសានវរ្ម័ន) (伊奢那先代) ។ រាជធានីក្រោយមកទៀតគឺឦសានបុរThe capital of the latter was Īśānapura, ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១ នៅគង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកថា ឡាបរិវ៉ាត់នាសម័យទំនើបនេះ (13°33’ N, 105°57’ E) ។

បញ្ហាឈ្មោះចេនឡា

ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖

១.សម្មតិកម្មលោកផូលផេលាត(Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបាន ពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិនហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបាន ក្លាយជាចេនឡាទៅ ។

២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបាន ពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លា ទើបមានឈ្មោះថាចិនលាៗ ដូច្នេះ។

៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ ឈ្មោះឲ្យប្រទេសមួយដែល មានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញ ក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិន គេដាក់គុណនាមមុននាម)មានន័យថា ស្រុក ក្រមួនសុទ្ធ ។

៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅ ថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។

៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា ‘….ហើយពុំទាន់មានស្ដេចទេគឺ មានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង’។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូង ភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុក ចិន ទើបបានជាមានពាក្យថាចិនឡា។ មួយទៀតថាដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថា សុវណ្ណភូមិនោះឯង។

៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេង ទៀតរបស់ក្រុងវៀងចន្ទ (Vientiane)។ លោកពន្យល់ថាមាននាមសព្ទជាច្រើនបានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើង ជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai)។ ទំរាំមានអំនះអំនាងមកប្ដូរវិញ ។

ចេនឡាដីគោក

ចេនឡាដីគោកបង្កើតឡើងនៅឆ្នាំ៧០៦-៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក លិច និងមួយទៀតហៅថាចេនឡាដីគោក នេះឯង។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មានព្រះ រាជបុត្រស្នងរាជ្យទើបព្រះអង្គ ប្រគល់រាជ សម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យ ប្រទេសបែកជាពីរ។ ចេនឡាដីគោកត្រូវចិន ហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេនឡាគោក” ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។

ចេនឡាដីគោកមានទីតាំងនៅតំបន់សំបូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីឡាវ កណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។

ប្រវត្តិសាស្ត្រចេនឡាដីគោក

ប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបី យ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de) ដែលបះបោរ ឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតុងនៃរាជវង្សនេះ បានបញ្ជាឲមេទ័ពឈ្មោះខូវ វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ព យួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថានេះគឺជាលើក ទីមួយ ហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅ ថា វ៉ិនតាន ថែមទៀត។ ក្នុងគ.ស.៧៥០អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅ ប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយ កំទេចពួកយួននិងថៃ ។ នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយក តំបន់ ណាន ចាវ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញ ព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជន ម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្ត ក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយ ព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំ នគររាជ សីមា ក្នុងដីសៀមសព្វថ្ងៃ ។

ចេនឡាទឹកលិច

ចេនឡាទឹកលិច បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យ ចេនឡាមួយគឺ ចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzh- ēnlà (水真蠟) (“ចេនឡាទឹក”)។ មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះព្រះបាទ ជ័យវរ្ម័នទី១ គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះ ហើយដែល ធ្វើឲ្យប្រទេសបែកជាពីរ។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹក ទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។ ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ។

ប្រវត្តិសាស្ត្រ

គួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរ អង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិត ប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់ និង សម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមាន ដើម កំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះ កាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់ មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត។ តែជាការឥតប្រយោជន៍។ ពីព្រោះមិនយូ រប៉ុន្មាន ផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯក សារអ្វីជា ច្បាស់លាស់សំរាប់បញ្ជាក់ទេ។ ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យ នៅ អនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ ព្រះបាទ ភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ។ ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅ អង្គរ ទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ។ ត្រង់នេះ យើងអាចយក ធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបាន ជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅ នឹងព្រះរាជាអាណាចក្រភ្នំ ដែល ជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរ ជាតិសាសន៍ តែមួយទេឬ?

ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី។ ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដ របស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច។ ក្នុង ពាក់កណ្ដាលទី២នៃស.វ.ទី៨នៅចេនលាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបាន រកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុំកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ)ទាំងនេះ សុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុះអោយពិបាករុះរើលេខ ព្រះរាជាអង្គរ ពិជ័យវរ្ម័នទី២ដល់ទី៩)។ ក្រោពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១នៅ ប្រាសាទតាគាម ក្នុង ខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះ ពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះ ឯកសារនេះបាននិយាយ ពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុក ខ្មែរយើង។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះ សិររបស់ព្រះ អង្គមានរូបព្រះពុទ្ធអាមិតាភៈ។

សម័យមុនអង្គរ – សម័យហ្វូណន

សេចក្ដីផ្ដើម

nokor phnom

នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិនអាន ត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាត សន្ធឹងពីបឹង ទន្លេសាបរហូតដល់ពាមទន្លេមេគង្គដែលជាប់ទៅនឹង សមុទ្រ។ រាជធានី វ្យាធបុរៈរបស់នគរភ្នំកាលនោះប្រហែលស្ថិតនៅ បាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃ។ សំរាប់ការប្រើប្រាស់ផ្សេងទៀតសូម មើល ភ្វូណាន(អត្ថន័យ) ។

Fúnán 扶南 គឺជាឈ្មោះចិននៃនគរបុរាណដែលស្ថិតនៅតំបន់ដី សណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញនៅ ក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិព៌ណនាពីរដ្ឋនេះបើតាម ចិន បុរាណអានថា ប៊ីយូ ណាម ដែលជាពាក្យគ្មានន័យអ្វីឲ្យប្រាកដ ក្នុង ភាសាចិនទេ។ ប្រភេទនៃមនុស្សជាតិពន្ធុភាសានេះថាតើភាគ ច្រើនគឺ មន-ខ្មែរ រឺ អូស្ត្រូណេសៀន (Austronesian) គឺជាប្រធានបទ នៃការពិភាក្សាជាច្រើនក្នុងចំណោមពួក អ្នកឯកទេស ។ មានមតិខ្លះ ចាត់ ទុក ថា ហ៊្វូណនត្រូវនឹងពាក្យថា ភ្នង ដោយសំអាងថាកុល សម្ព័ន្ធភ្នងដែលរស់នៅលើខ្ពង់រាប សព្វថ្ងៃស្ថិតនៅក្នុងអំបូរខ្មែរនេះ ម្យ៉ាងហើយម្យ៉ាងទៀតដោយសំអាងថារូបចម្លាក់នៅលើជញ្ជាំង

ប្រាសាទបូរាណខ្មែរបានបង្ហាញថាខ្មែរក្នុងសម័យនោះមានសំលៀកបំពាក់ និងទម្លាប់ខ្លះដូចពួកភ្នងដែរ។ ចំពោះរឿងនេះគួរកត់ សំគាល់ ថាលោកសាស្ត្រាចារ្យ អ៊ែល ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងភ្នងពិតជាមានពូជអំបូរជាមួយគ្នាមែនដោយសំ អាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម(អេម៉ូ ក្លូប៊ីន)។ឈ្មោះដើមគឺត្រូវបានគេស្គាល់ទេ។ ការបកប្រែ ខ្លះដូចជា នគរភ្នំ ដែលច្រើនស្មានថា ពាក្យហ៊្វូណននេះគឺត្រូវបានយកចេញ ជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ)ដោយ លោក សឺ ដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំ ស្ក្រឹតថា បវ៌ត ភូបាល រឺ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ហៅ ប្រទេសដែលស្ដេចទាំងនោះគ្រប់ គ្រង ផងដែរ។ ចំពោះទម្លាប់ខាងលើនេះលោក E.Aymomier បានកត់សំគាល់ឃើញថាក្នុងសម័យ បូរាណចិនមិនចេះវែកញែក មនុស្សឲ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសម្រាប់សំគាល់មនុស្សផងរាជធានី ផងប្រទេសទាំងមូលផង រឺក៏ ឈ្មោះ ឋា នន្តរនាម របស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឲ្យកត់សំគាល់ថា ឯកសារចិនបាននិយាយ ច្បាស់ថា អធិរាជ អាណាចក្រភ្នំ មានឋា នន្តរនាម គូឡុងគឺក្រុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះពាក្យ ហ៊្វូណន ចិន ហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រភ្នំគឺកុរុងវ្នំនេះឯង។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែល មកពីភ្នំជាទី កន្លែងដែលអធិរាជឡើង ទៅជួបនឹងព្រះឥសូរៈ ឯកសារចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូ តាន់ (Mo-tan) ជាញឹក ញាប់ ព្រះអង្គបានមកទី នោះដើម្បី បញ្ចេញមហិទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យ ពីព្រះអង្គ ហើយ ប្រជារាស្ត្រក៏បានសុខ ចំរើន ដោយសារនោះផង។ ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យទូទៅថា ត្បូង ដែល គឺជាករណីយរដ្ឋដ៏ ទៃទៀតមានឈ្មោះដូចអណ្ណាម។

កំណើតនៃទឹកខ្មែរ

នគរភ្នំត្រូវបានគេជឿថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គដែលបច្ចុប្បន្នគឺជាទឹកដី វៀតណាម ទោះបីជាលំនៅដ្ឋាននៃមនុស្សដ៏ច្រើននៅតំបន់នេះប្រហែលជាបានបាត់បង់ហើយទាល់តែដល់សតវត្សទី៤ម.គ.ក៏បានមកវិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយក៏ដោយក៏ហ៊្វូណនរឺនគរភ្នំប្រហែលជាបណ្ដុំនៃរដ្ឋបុរី ដែលជួនកាលបានធ្វើចម្បាំងជាមួយ នឹងរដ្ឋដ៏ទៃផ្សេងមួយទៀតហើយនៅពេលក្រោយមកទៀតក៏បានបង្រួបបង្រួមនយោបាយ ឡើងវិញ ។ដើមកំណើតដ៏ជាក់ស្ដែងនៃពួកអ្នកនគរភ្នំគឺជាប្រជាជនដើមរបស់ពួកគេដែលតាំងលំនៅនៅភាគខាងត្បូងនៃវៀត ណាម សព្វថ្ងៃនេះ ដែលចាត់ទុកខ្លួនឯងថាជា ខ្មែររឺខ្មែរក្រោម។ ពាក្យខ្មែរ ក្រោម មានន័យថា ខាងក្រោម រឺ ប៉ែកខាងក្រោមនៃសំ ដៅលើភាគក្រោមនៃទឹកដីខ្មែរដែលត្រូវបានធ្វើអាណានិគម ដោយវៀតណាមហើយក្រោយមកទៀតបានប្រែក្លាយជាផ្នែកមួយ នៃវៀតណាមរហូតដល់សព្វថ្ងៃនេះ។ នៅមុនពេលសង្គ្រាមសកលលោកលើកទី១គេនៅមានកង្វែងគំនិតគ្នាអំពីទីតាំងនគរភ្នំនៅ ឡើយ។ មានអ្នកប្រាជ្ញខ្លះដូចជាលោកវីលផ្វដ (Wilford) គាត់ថាហ៊្វូណនស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី។ លោកអា.រ៉ែមមុសាត (A.Remusat) លោកថាហ៊្វូណនជាអាណាខេត្តរបស់ចិន ស្ថិតនៅត្រង់តុងកឹង។ លោកខ្លាបផ្រថ (Klaproth) និងផូសៀ (Pauthier) ថាហ៊្វូណនត្រូវនឹងដែលនដីប៉េគូ និងប្រទេសភូមា។ លោកដឺឃ្វីនណេស (Dequines) ថាត្រូវនឹងកោះមួយនៅខាងលិចប្រទេស សៀម។ ឯលោកបាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ក្រៅពីនេះអ្នកសិក្សាឯទៀតយល់ថាហ៊្វូណនស្ថិតនៅត្រង់ប្រ ទេសខ្មែររឺប្រទេសសៀម។ ដើម្បីឲអស់ចម្ងល់ចំពោះទីតាំងរបស់ហ៊្វូណន យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើង វិញ។ ឯកសារចិនបានផ្ដល់ព៌តមានថាដូចតទៅ៖

ហ៊្វូណនមានចម្ងាយ ៣០០០លី ខាងលិចប្រទេសលីនយី
ហ៊្វូណនមានចម្ងាយ ៧០០០លី ចេណាន (Jenan) (តុងកឹង)
ហ៊្វូណនមានទំហំ៣០០០លី ក្រោយពង្រីកធំដល់ ៥០០០រឺ៦០០០លី
ហ៊្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្រ។ បើសិនគិតថា១លីប្រវែង៥៧៦ម៉ែត្រចម្ងាយ ពីលីនយីមកហ៊្វូណនមាន១៧២៨គ.ម.គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ កម្ពុជាក្រោមនិងប្រទេសថៃកណ្ដាល។ ឈូង សមុទ្រក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គរឺបើនិយាយ ឲ្យ ចំទៅគឺទន្លេសាបនឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលហ៊្វូណន ស្ថិតនៅត្រង់វាលទំនាបខាងក្រោម នៃទន្លេ មេគង្គ។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នា ហើយតែចំណុចមួយទៀតដែលអ្នកសិក្សានៅមិនហ៊ានអារកាត់នៅ ឡើយ គឺ រឿងរាជធានីដំបូងរបស់ហ៊្វូណន។ បើតាមសិលាចារឹកសម័យក្រោយៗមកទៀតបានឲដឹងថាក្រុងវ្យាធបុរ (បុរីនៃ ស្ដេចទាក់ ដំរី) ដែលអ្នកប្រវត្តិទូចាត់ទុកថាជារាជធានីមួយរបស់នគរភ្នំ។ ចិនហៅរាជធានីនេះថា តូមូ ដែលលោកសឺដេស ថាត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់រឺទល្មាក់(អ្នកទាក់ដំរី)។ លោកយល់ទៀតថាក្រុងវ្យាធបុរនេះស្ថិតនៅម្ដុំបាភ្នំ និងបាណាម ក្នុងខេត្ត ព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុប៉ាង ខាត់ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គបានសរសេរថា រាជធានីវ្យាធបុរ តាំង នៅតំបន់បា ភ្នំទំនងជានៅភ្នំខ្សាច់បច្ចុប្បនេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិងបុរាណទេវរូបជាច្រើននៅទីនោះ។ សិលាចារឹកមួយ នៅ វត្តចក្រឹតនៅជើងភ្នំ ពីស.វ.ទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរ តំកល់នៅទីនោះ ។ គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមាន ភូមិជាច្រើនដែល មានឈ្មោះ ទាក់ទងនឹងដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី ។ តើយើងអាចកត់សំគាល់ថាឈ្មោះទាំងនេះ ជាអនុស្សាវរីយ៍រំលឹក ដល់ ទីតាំងរាជធានី អា ណាចក្រភ្នំបានទេ? តាមប្រវត្តិរាជវង្សលាង ក្រុងនេះស្ថិតនៅប្រហែល២០០លីពីសមុទ្រ បើគិត ទៅគឺត្រូវនឹងចម្ងាយពីបាភ្នំ ទៅ អូរកែវ ដែលជាកំពង់ផែមួយរបស់ហ៊្វូណន។ នៅពេលសង្គ្រាមលោកលើកទីពីរ លោក ល្វីស ម៉លឡឺរ៉េត (Louis Malleret) អ្នកប្រាជ្ញបារាំងបានធ្វើកំណាយផ្សេងៗក្នុងដែនដីសណ្ដទន្លេមេគង្គ ហើយបានរក ឃើញរមណីយដ្ឋាន អូរកែវនេះ ដែល លោកចាត់ទុកថាជាកំពង់ផែធំរបស់ហ៊្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួនស គេបានជីករក ឃើញ ខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុផ្សេងទៀតជាច្រើន ខ្លះមកពីចក្រភពរ៉ូម ខ្លះទៀតមក ពីប្រទេសឥណ្ឌា និងខ្លះទៀត ជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយបានជាមានមតិខ្លះអូរកែវជារាជធានីដំបូង របស់ ហ៊្វូណន។ ប៉ុន្តែអ្នកប្រាជ្ញខ្លះ ទៀត យល់ឃើញផ្សេង ដូចលោក ហ្សង់ បូអ៊ីសេលី (Jean Boisselier) យល់ថារាជធានី ហ៊្វូណន ស្ថិតនៅត្រង់វាលទំនាបខាងក្រោមទន្លេមេណាមវិញ ដោយសំអាងលើការរកឃើញរូបសំណាក ខ្លះដែលធ្វើពីដី ឥដ្ឋ។ បើតាមលោកគិតថារបស់នេះ ធ្វើនៅក្នុងស្រុកមិនមែនជារបស់យកពីក្រៅឡើយ។ ប៉ុន្តែអ្នកប្រាជ្ញបារាំងរូបនេះយល់ ដែរថា នៅចុងសម័យហ៊្វូណនរាជ ធានី ត្រូវបានប្ដូរទៅតាំង នៅម្ដុំនៅជិតពាមទន្លេមេគង្គខាងត្បូងប្រទេសកម្ពុជា។ មាន កំណត់ត្រា ជាច្រើនជាភាសាចិន ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ផ្ដើមជាមួយ សានគ័រ ជឺ (Sānguó zhì 三國志) (កំ ណត់ត្រានៃនគរបី) ដែលបានបញ្ចប់ ហើយ នៅឆ្នាំ២៨៩នៃគ.ស.ដោយលោក ឆិន សូវ (Chén Shòuរឺ陳壽 ) (២៣៣- ២៩៧) ក្នុងនោះអង្គទូតមានតែពីរ ប៉ុណ្ណោះ មកពីហ៊្វូណនរឺនគរភ្នំអំឡុងសតវត្សទី៣ត្រូវបានកត់ត្រាថា៖ អង្គទូតលើកទី មួយ ទៅកាន់លោក លូ តាយ (Lǚ Dài 呂待) ចៅ ហ្វាយខេត្តនៅភាគខាងត្បូងនៃនគរអ៊ូចិន 吳 ឧ.រវាងឆ្នាំ ២២៥ និង ២៣០គ.ស.លើក ទី២នៅឆ្នាំ២៤៣។ ក៏ប៉ុន្តែប្រភពក្រោយៗ ទៀតដូចជា លាង ស្ឈូ (Liáng shū 梁書រឺ សៀវភៅលាង) ដោយលោក យ៉ាវ ឆា (Yáo Chá 姚察) (៥៣៣-៦០៦) និងយ៉ាវ ស៊ីលាន (Yáo Sīlián 姚思廉) (ម.៦៣៧) បានបញ្ចប់នៅ ឆ្នាំ៦៣៦ យោងទៅតាមគណៈទូតនៃពួកបេសកជនចិន លោក ខាង ថាយ (Kāng Tài 康泰)និង ជូ អ៊ីង (Zhū Yīng 朱應) នៅសតវត្សទី៣ ។

ពង្សាវតារនៃរាជវង្សលាងកត់ត្រាអំពីរឿងរ៉ាវនៃជនបរទេសដែលមានឈ្មោះថា ហ៊ុន ទៀន (Hùntián 混塡) ៖ លោកបានមកពី ប្រទេស ខាងត្បូង ជាវ (Jiào 徼) (ឧបទ្វីបម៉ាឡេរឺប្រជុំកោះឥណ្ឌូនេស៊ី?) បន្ទាប់ពីបានសុបិន្តថាទេវតារក្សាខ្លួនព្រះអង្គបានប្រ គល់ធ្នូទិព្វទៅទ្រង់ ហើយក៏បានបង្គាប់ព្រះអង្គចេញដំណើរតាមសំពៅជំនួញដ៏ធំមួយ។ ព្រះអង្គបានចេញដំណើរនៅពេលព្រឹក ទៅកាន់ប្រាសាទមួយ ជាកន្លែងដែលព្រះអង្គរកឃើញធ្នូមួយនៅឯគល់នៃដើមឈើរបស់ទេពារក្សនោះ។ ព្រះអង្គក្រោយមកបាន ឡើងសំពៅមួយ ដែលទេពារក្សបានបណ្ដាលឲចិត្តទៅដល់ដីហ៊្វូណនរឺនគរភ្នំ។ ម្ចាស់ក្សត្រីនៃប្រទេសនេះ គឺព្រះនាង លីវ យី (Liǔyè 柳葉) ស្លឹកសូល ចង់ឆ្មក់យកសំពៅនិងពន្លិចវា ដូច្នេះហើយព្រះបាទហ៊ុន ទៀនបានបាញ់ព្រួញចេញពីធ្នូទិព្វដែលបានទម្លុះ សំពៅរបស់លីវ យី។ ដោយភិតភ័យ ព្រះនាងបានប្រគល់ខ្លួនចុះចាញ់ ហើយហ៊ុន ទៀនបានយកព្រះនាងធ្វើជាព្រះមហេសីរបស់ ព្រះអង្គ។ ប៉ុន្តែដោយមិនសប្បាយចិត្តដែលឃើញព្រះនាងស្រាតននល ព្រះអង្គក៏បានដណ្ដប់វត្ថុអ្វីមួយដើម្បីធ្វើជាសម្លៀកបំពាក់ ដែលព្រះអង្គបានបំពាក់កន្លងព្រះសិរសាព្រះនាង។ ក្រោយមកទៀតទ្រង់ក៏បានគ្រប់គ្រងប្រទេសនេះ នឹងបន្តអំណាចទៅបុត្រា របស់ព្រះអង្គ ដែលជាស្ថាបនិកនៃទីក្រុងទាំងប្រាំពីរ។ ស្ទើរតែជារឿងដូចគ្នាហើយបានលេចឡើងក្នុង ជិន ស្ឈូ (Jìn shū 晉書រឺពង្សាវតាររាជវង្សជិង) បានចងក្រងដោយលោក ផ្វាង សៀនលីង (Fáng Xuánlíng 房玄齡) (៥៧៨-៦៤៨) នៅឆ្នាំ៦៤៨គ.ស. ដែលមានត្រឹមតែឈ្មោះត្រូវបានផ្លាស់ប្ដូរទៅជា ហ៊ុនហួយ (Hùnhuì 混湏) និង យ៉េលាវ (Yèliǔ 葉柳) ។ ពួកអ្នកប្រាជ្ញខ្លះបានព្យា យាមបញ្ចូលទេវកថានេះ ជាមួយរឿងមួយនៃព្រាហ្មណ៍ម្នាក់ ដែលមាននាមថា កៅណ្ឌិន្យដែលបានរៀបអភិសេកជាមួយបុត្រីនាគ (ពស់) ដែលមានព្រះនាមថាសោមា ដែលដំបូងយោងទៅតាមសិលាចារឹកចាមមួយ ដែលមានចុះកាលបរិច្ឆេទ៦៥៨គ.ស. (សូម មើលខាងក្រោម)។ វីខខឺរី (Vickery)បានច្រើនចោលដោយកែតម្រូវទៅលើភាពដូចគ្នានេះ ដោយបង្ហាញថា ហ៊ុនទៀន មានត្រឹមតែ ពីរព្យាង្គប៉ុណ្ណោះ (ការបញ្ចេញសំលេងបានសង់ឡើងវិញគឺអនុលោមតាម ភូឡេប៊្លែងខ៍ γwәn dεn): “…វាគួរឲភ្ញាក់ផ្អើលថាគ្មាន ឯក សារណាដែលបានផ្ដល់នូវព្យាង្គទីបី [a] ទេ ដោយហេតុថា តាមការសិក្សាខាងចិនវិទ្យាបានសង្កត់ធ្ងន់ថា ភាសាចិនមានសមត្ថ ភាពដ៏អស្ចារ្យ ក្នុងឈ្មោះកត់តាមភាសាមួយទៅភាសាមួយទៀតជាប្រព័ន្ធពីប៉ែកដ៏ទៃទៀតនៃអាស៊ី ជាពិសេសឈ្មោះនោះជាភា សា ឥណ្ឌា។” បន្ថែមលើនេះ គឺគួរឲកត់សំគាល់ដែរ ដែលថារឿងនេះក៏មិនសំដៅថាហ៊ុនទៀនជាព្រាហ្មណ៍ រឺក៏មិនសំដៅថាលីវយី ជាបុត្រីនាគដែរ។ បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ រឺ Koṇḍañña, Koṇḍinya។ល។ គឺ ឈាវឆិនយូ (Qiáochénrú 僑陳如) ។ មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាង ស្ឈូ (Liáng shū) តាមរយៈប្រភពនេះ Qiáochénrú គឺជាអ្នកស្នងរាជ្យនៃព្រះបាទ ធៀនជូ ចានថាន (Tiānzhú Zhāntán 天竺旃檀) (“ឆានតាណារឺCandana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរភ្នំ ដែលបានបញ្ជូនដំរីផ្សាំមួយចំនួននៅក្នុងឆ្នាំ៣៥៧គ.ស.ជាសួយសារទៅព្រះចៅអធិរាជចិន ស៊ឺម៉ា តាន (Sīmǎ Dān 司馬聃) (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖មូទី រឺ Mùdì 穆帝)៖ ព្រះអង្គឈាវឆិនយូ[Qiáochénrú] ដើមឡើយ ជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា ។ មានសំលេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅហ៊្វូណនរឺនគរភ្នំʼ ហើយព្រះអង្គ បានសប្បាយក្នុងហឫទ័យណាស់ ។ នៅភាគខាងត្បូងព្រះអង្គក៏បានមកដល់ផានផាន (Pánpán 盤盤) ។ ប្រជារាស្ត្រហ៊្វូណនរឺន គរភ្នំបានសំដែងទៅកាន់ព្រះអង្គថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយបាន ជ្រើសរើសទ្រង់ជាស្ដេច។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃប្រទេសឥណ្ឌា ។” ឈ្មោះកៅណ្ឌិន្យគឺ ល្បីល្បាញចាប់ពីមានសិលាចារឹក នៅភាគខាងត្បូងប្រទេសឥណ្ឌានៅសហវត្សទី១គ.ស. និងវាហាក់ដូចជាថានគរភ្នំគឺត្រូវបាន គ្រប់គ្រងឡើង នៅសតវត្សទី៦ដោយវង្សត្រកូលនៃឈ្មោះដដែលនេះ ។ តាមរយៈ ណានឈីស្ឈូ (Nán Qí shū 南齊書 រឺ កំណត់ ត្រាប្រវត្តិសាស្ត្រនៃរាជវង្សឈីខាងត្បូង”) ដោយលោក សៀវ ជឺសៀន រឺ Xiāo Zīxiǎn 簫子顯 (៤៨៥-៥៣៧) ស្ដេចហ៊្វូណនរឺនគរភ្នំ ឈាវឆិនយូ ស្ឆឺយ៉េប៉ាមុ រឺ Qiáochénrú Shéyébámó 僑陳如闍耶跋摩 (កៅណ្ឌិន្យជ័យវរ្ម័ន) បានបញ្ជូនព្រះសង្ឃមួយអង្គនៅឆ្នាំ ៤៨៤ នាម ណាជីសៀន រឺ Nàjiāxiān 那伽仙 (នាគសេន) ផ្ដល់សេចក្ដីថ្លែងការណ៍ទៅ កាន់ព្រះចៅអធិរាជចិន និងសុំឲព្រះចៅ អធិរាជ នៅពេលតែមួយឲជួយនៅក្នុងការធ្វើសញ្ជ័យលីនយី រឺ Línyí 臨沂 (ភាគខាងជើងចាម្ប៉ា) …ព្រះចៅអធិរាជចិនបានអរព្រះ គុណទៅកាន់ព្រះបាទស្ឆឺយ៉េប៉ាមុ រឺ Shéyébámó ចំពោះការថ្លែងប្រាប់របស់ព្រះអង្គ ក៏ប៉ុន្តែមិនបានបញ្ជូនកងទ័ព ទៅតទល់នឹង លីនយី រឺ Línyíទេ” ។ មួយនៅក្នុងចំណោមសិលាចារឹកដំបូងបង្អស់ របស់កម្ពុជាពីប្រាសាទប្រាំល្វែងនៅ“វាលទំនាបដើមត្រែង” (ថាផមឿយ រឺ Tháp Mười) នៅកូសាំងស៊ីន (K. 5) សំដៅលើព្រះអង្គម្ចាស់មួយអង្គព្រះនាមគុណវរ្ម័ន បុត្រាក្មេងជាងគេ (nṛpasunu—bālo pi) នៃព្រះបាទជ័យវរ្ម័នរឺJa[yavarman] គឺជាអ្នក“ដែលជាប់សោមវង្សនៃវង្សកៅណ្ឌិន្យ (… kauṇḍi[n]ya [vaṅ]śaśaśinā …) និងជាអធិបតី“នៃអាណាចក្រដែលបានទាញចេញពីភក់” ។ ញាតិខាងកៅណ្ឌិន្យនេះគឺល្បីល្បាញមែនទែន ដែលជាបិតានៃស្ថាបនិករបស់ព្រះអង្គនៅពេលក្រោយមកទៀត (ពីសតវត្សទី៧ក្រោមមកខាងមុខទៀត) គឺត្រូវបានរចនាជាឥសី ក្នុងទេវកថានៃវីរកថាឥណ្ឌា មហាភារតៈ ទោះបីជាតួអង្គនេះជាតួអង្គមិនសូវសំខាន់ក៏ដោយ ដែលជាឈ្មោះដែលគេបានបិទបាំង។ ជាលើកទីមួយរឿងនេះបានលេចឡើងនៅក្នុងសិលាចារឹកម៉ាយសឺន C. ៩៦ ដែលបានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ១៨កុម្ភៈ ឆ្នាំ ៦៥៨គ.ស. (វគ្គទី១៦-១៨): “វានៅទីនោះគឺជា[រាជធានីខ្មែរ ភវបុរ ដែលព្រះបាទកៅណ្ឌិន្យ ជាអ្នកដំបូងក្នុងចំណោមពួក ព្រាហ្មណ៍បានពួយលំពែង ដែលលោកបានទទួលពីបុត្ររបស់ទ្រោញៈ អស្វត្ថាម័ន ជាព្រាហ្មណ៍ដ៏ល្បីក្នុងចំណោមពួកព្រាហ្មណ៍។ មានបុត្រីនៃស្ដេចភុជង្គនាគមួយអង្គ ព្រះនាមសោមា ដែលបានសាងគ្រួសារនៅក្នុងលោកនេះ ។ ដោយបានសម្រេច តាមរយៈក្ដី ស្នេហា ចំពោះការសម្រេចដ៏ចម្លែកទាំងស្រុង ព្រះនាងបានរស់នៅក្នុងសំណាក់នៃមនុស្ស ។ ព្រះនាងត្រូវបានក្លាយជាព្រះមហេសី ព្រាហ្មណ៍ដ៏ប្រសើរកៅណ្ឌិន្យ ជាហេតុនៃកិច្ចការដែលគួរឲជឿជាក់ (ការបំពេញ)… ។ ក៏ប៉ុន្តែរឿងនេះមានក្នុងសម័យក្រោយ ហ៊្វូណនរឺនគរភ្នំទេ។ ទេវកថានិយាយពីដើមកំណើតដូចគ្នានេះមាននៅក្នុងរឿងព្រេងខ្មែរបានដាក់ព្រះនាមឲព្រះថោងចំពោះ ព្រះ អង្គម្ចាស់នេះ និងនាងនាគចំពោះម្ចាស់ក្សត្រីវិញ ។ ក្នុងកំណែប្រែនេះ ព្រះថោងមកដល់តាមសមុទ្រមកកោះមួយដែលទ្រង់បាន កត់សំគាល់ឃើញដើមធ្លកយក្សធំមួយមានដើមកំណើតនៅកម្ពុជា។ នៅលើកោះនោះទ្រង់បានដឹងថាជាលំនៅនៃពួក នាគហើយ ព្រះអង្គបានជួបនឹងនាងនាគ បុត្រីនៃស្ដេចភុជង្គនាគ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងដោយទទួលបានពរជ័យពី ព្រះ បិតាក្មេកព្រះអង្គ ហើយក៏ត្រលប់មកពិភពមនុស្សលោកវិញ។ ស្ដេចនាគបានផឹកទឹកសមុទ្រដែលនៅជុំវិញកោះ និងផ្ដល់នាមដល់ កោះនោះថាកម្ពុជាធិបតី ដែលជាភាសាសំស្ក្រឹត(Kambujādhipati) ប្រែថាស្ដេចនៃកម្ពុជា។ នៅក្នុងកំណែប្រែផ្សេងមួយទៀតត្រូវ គេថ្លាថ្លែងថាព្រះថោងបានប្រយុទ្ធនឹងនាងនាគ។ ជាការបន្តបន្ទាប់នៃទេវកថាដើមកំណើតដដែលនេះបញ្ជាក់ថាខ្មែរសម័យ បច្ចុ ប្បន្ននេះគឺជាកូនចៅ នៃប្រជារាស្ត្រហ៊្វូណនរឺនគរភ្នំនេះឯង ។ ហើយទោះបីជារឿងទាំងនេះមានលក្ខណៈជារឿងព្រេងក៏ដោយក៏ អាចបង្ហាញការពិតដល់ យើងខ្លះដែរជាមិនខានថាគឺមានធាតុបរទេសមួយគឺ ឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមក ផ្សំផ្ដុំជាមួយ និង អរិយធម៌របស់អ្នកអាយ(មាននាងនាគជាតំណាង)ដើម្បីបង្កើតអរិយធម៌ចំរុះមួយដែលបានវិវត្តរហូតដល់សព្វថ្ងៃនេះ។ ម្យ៉ាង ទៀត ព្រឹត្តិការណ៍ទាំងនេះ ត្រូវតែបានកើតឡើងក្នុងគ្រិស្តសតវត្សទី១ ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវ បានកត់ត្រាដោយសិលាចារឹកផង និងដោយអ្នកប្រវត្តិសាស្ត្រចិនផង ។

រាជវង្សដំបូង របស់ប្រទេសខ្មែរ

បើតាមពង្សាវតាររាជវង្សលាង ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នែកដែលមានក្រុងប្រាំពីរ។ ក្នុងចំណោមអ្នកសោយរាជ្យតមកមានស្ដេចឈ្មោះហ៊ុនប៉ានហួង ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យក្រុងទាំងនោះបែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ បន្ទាប់មកបានចាត់ឲកូនចៅរបស់ព្រះអង្គគ្រប់គ្រងត្រួតត្រាក្រុងទាំងនោះម្នាក់មួយៗ។ ស្ដេចហ៊ុនប៉ានហួង បានសោយទីវង្គត់នៅពេលមានជន្មា៩០វស្សា ។ បុត្រទី២ឈ្មោះប៉ានប៉ាន ត្រូវលើកឲឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲមេទ័ពម្នាក់ឈ្មោះហ្វានចេម៉ាន់មើលខុសត្រូវ។ ស្ដេច ប៉ានប៉ានបាន សោយរាជ្យ បានតែ៣ឆ្នាំក៏បានសោយទីវង្គត់ទៅ។ ប្រជារាស្ត្រក៏បានព្រមព្រៀងគ្នាឲលើកហ្វានចេម៉ាន់ឲ្យឡើងសោយរាជ្យជំនួស។ ស្ដេចអង្គ នេះមានសេចក្ដីក្លាហាន ហើយមានឫទ្ធានុភាពណាស់ ព្រះអង្គបានលើកទ័ពទៅវាយយកប្រទេសជិតខាងដាក់ជាចំណុះអស់ជា ច្រើន។ ព្រះអង្គទ្រង់ប្រកាសខ្លួនថាជាមហារាជនៃហ៊្វូណន។ បន្ទាប់មកទ្រង់បញ្ជាឲធ្វើសំពៅធំៗជិះកាត់សមុទ្រ ទៅវាយនគរ ជាង ១០ ដែលក្នុងចំណោមនោះមាននគរ គីវទួគុន (k’iu-tou-k’ouen) កៀវឆេ (Kieou-tche) ទៀនស៊ុន (Tien-Souen)។ ព្រះអង្គបាន ពង្រីកទឹកដីធំរហូតដល់៥រឺ៦ពាន់លី ។

អ្នកប្រវត្តិសាស្ត្រនិយមចាត់ទុកដោយសមហេតុផលថា ហ្វានចេម៉ាន់នេះត្រូវនឹងស្ដេចស្រីមារៈ ដែលមានឈ្មោះចារនៅក្នុងសិលាចារឹកវ៉ូកាញ់ (ខេត្តញ៉ាត្រាង-ប្រទេសវៀតណាមសព្វថ្ងៃ) ដែលពីដើមគេយល់ច្រឡំថាជារបស់ចាម្ប៉ា តែក្រោយមក គឺចាបពីគ.ស.១៩២៧ លោកល្វីស ភ្វីណូត (Louis Finot) ចាត់ទុកថាជារបស់សាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំទៅវិញ ។

ឯកសារចិនបានបញ្ជាក់ថាស្ដេចហ្វាន់ចេម៉ាន់បានសោយទីវង្គត់នៅពេលលើកទ័ពទៅវាយរដ្ឋ គីនលីន (កំពែងមាស) ដែលលោកសឺដេស ថាត្រូវនឹងសុវណ្ណភូមិ (ដីមាសក្នុងអត្ថបទបាលី)រឺ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូងរឺលើជ្រោយម៉ាឡេយូ) ។ នៅពេលដែលទ្រង់ប្រឈួន ហ្វាន់ចេម៉ាន់ ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិនចេង ឲ្យទៅសោយរាជ្យជាជំនួសព្រះអង្គ ។ ពេលនោះក្មួយព្រះអង្គឈ្មោះ ឆាន (កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព២០០០នាក់ ក៏បានជ្រែករាជ្យធ្វើគត់រាជទាយាទគិនចេង ។ ពេលដែលហ្វាន់ចេម៉ាន់បានសោយទីវង្គត់ទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀតប៉ុន្តែនៅបៅដោះនៅឡើយ ។ បុត្រអង្គនោះឈ្មោះឆាងបានរស់នៅក្នុងចំណោមប្រជារាស្ត្រ ។ លុះធំបានព្រះជន្ម២០វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ឆានវិញ ។ ក៏ប៉ុន្តែមេទ័ពម្នាក់របស់ឆានបានធ្វើគត់ព្រះអង្គ ហើយបានឡើ់ងសោយរាជ្យវិញ ។ ព្រះអង្គទ្រង់បានបញ្ជាឲក៏សាងកន្លែងកំសាន្តផ្សេងៗ ។ ព្រឹកនិងថ្ងៃត្រង់ ទ្រង់ប្រទានសវនការ ៣រឺ៤ដង ។ ជនបរទេសនិងប្រជារាស្ត្របានថ្វាយ ចេក អំពៅអណ្ដើក និងសត្វបក្សី… ។ ព្រឹត្តិការណ៍នេះបានកើតឡើងតាំងពីហ្វាន់ចេម៉ាន់សោយទីវង្គត់ និងរហូតដល់ហ្វាន់ស៊ីយុនឡើងសោយរាជ្យគឺនៅរវាងឆ្នាំ២២៥និង២៥០ ។ នៅចន្លោះកាលកំណត់ទាំងពីរនេះ ក្នុងរជ្ជកាលរបស់ ហ្វានឆាន ដែលអាណាចក្រភ្នំមានទំនាក់ទំនងជាមួយនឹងរាជវង្សមុរុណ្ឌនៅឥណ្ឌានិងបញ្ជូនរាជទូតទី១ទៅកាន់ចិន ។ បើតាមពង្សាវតារនគរបីចិនហ្វានឆាននេះ ហើយបានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ២៤៣នៃគ.ស.ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន ។ គេអាចចោទសួរថាតើហ្វានឆាននេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃព្រះបាទស្រីមារៈ ?

ហ្វានស៊ីយុនបានឡើងសោយរាជ្យបន្តពីហ្វានឆាន ក្រោយពីបានធ្វើគត់បុត្ររបស់ព្រះបាទហ្វាន់ចេម៉ាន់រួច បានទទួលនៅប្រមាណឆ្នាំ២៤៥-២៥០នូវគណៈទូតរបស់លោកខាង ថាយ និងលោកឈូយីង ដែលបានមកជួបគ្នាជាមួយទូតឥណ្ឌានៅក្នុងរាជវាំង ។ បន្ទាប់ពីនោះស្ដេចហ្វាន់ស៊ីយុន ក៏បានបញ្ជូនទៅប្រទេសចិនវិញនៅរវាងឆ្នាំ២៦៨ដល់២៨៧ហើយដែលបានកត់ត្រានៅក្នុងពង្សាវតាររាជវង្សជិងចិន ។ តាមការប៉ាន់ស្មានការបញ្ជូនទូតបីលើកចុងក្រោយក្នុងឆ្នាំ២៨៥ដល់២៨៧ ទំនងជាហុចផលដល់សន្ទុះនៃជំនួញផ្លូវសមុទ្រក្រោយ ពីប្រទេសចិនបានឯកភាពឡើងវិញ ដោយរាជវង្សជិងព្រោះព្រឹត្តិការណ៍នេះបានបំពេញ ដល់សេចក្ដីត្រូវការវត្ថុប្រណីតរបស់ពួកស្ដេចចិនជាច្រើន ។

ភាពរុងរឿង និងការធ្លាក់ចុះ

តាមស្ដេច ព្រះបាទ ផ្វាន់ ចេម៉ាន់ រឺ Fàn Shīmàn បានពង្រីកកងទ័ពជើងទឹករបស់អាណាចក្ររបស់ព្រះអង្គ និងបង្កើនការិយាធិបតេយ្យរបស់នគរភ្នំ ដោយបង្កើតនូវទម្រង់ដូចសក្ដិភូមិដែលបន្សល់ទំនៀមទម្លាប់ និងអត្តសញ្ញាណតាមតំបន់ដែលនៅដដែលភាគច្រើន ជាពិសេសក្នុងការឈានមុខបន្ថែមជាច្រើនទៀតរបស់អាណាចក្រនេះ ។ ព្រះបាទ ផ្វាន់ ចេម៉ាន់ រឺ Fàn Shīmàn និងអ្នកបន្តរាជ្យពីព្រះអង្គក៏បានបញ្ជូនពួកឯកអគ្គរាជទូតទៅកាន់ចិន និងឥណ្ឌាដើម្បីធ្វើពាណិជ្ជកម្មជាទៀងទាត់តាមសមុទ្រ ។ នគរនេះទំនងប្រហែលជាបានពន្លឿនទៅមុខដោយដំណាក់កាល នៃឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍ ។ នគរជាច្រើនក្រោយមកទៀតនៃអាស៊ីអាគ្នេយ៍បានប្រណាំងប្រជែង តាមរាជវាំងហ៊្វូណនរឺនគរភ្នំ ។ ពួកអ្នកភ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខដ៏ខ្លាំងក្លា ដែលបានក្លាយជាគំរូមួយសំរាប់អាណាចក្រជាច្រើននៅក្នុងតំបន់ ។

ស្ដេចហ្វានស៊ីយុនបានសោយរាជ្យដល់ឆ្នាំ២៨៩ ។ ពីនេះតទៅសតវត្សទី៤គ្មានឯកសារណានិយាយពីអាណាចក្រភ្នំសោះ ។ ពង្សាវតាររាជវង្សជិងនិងលាងបាននិយាយថានៅឆ្នាំ៣៥៧ ស្ដេចនគរភ្នំឈ្មោះ ធៀនឈូ ឆានតានបានលើកសួយដំរីផ្សាំងទៅថ្វាយស្ដេចចិន ។ ធៀនឈូគឺជាឈ្មោះដែលចិនហៅប្រទេសឥណ្ឌា ។ ដូច្នេះពាក្យថាធៀនឈូ ឆានតាននេះមានន័យថាឥណ្ឌាឈ្មោះ ឆានតាន ។ បើតាមលោកឡឺវី (S.Levi) ឆានតានគឺជាពាក្យកត់សូរសំលេងchandan ដែលមានឋានន្តរនាមរបស់ឥណ្ឌូ-ស៊ីថជាពិសេសរបស់រាជវង្សកុសាណៈ ។ គួរគប្បីបញ្ជាក់ថាពួកកុសាណៈនេះបានលើកទ័ពទៅវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេគង្គាយ៉ាងហោចរហូតដល់ក្រុងពារាណសី ។ នៅគ.ស.៣៥៧ប្រទេសឥណ្ឌាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សគុប្តដឹកនាំដោយព្រះចៅសមុទ្រគុប្ត ។ ដូច្នេះពួកស៊ីថក៏ត្រូវបានកម្ចាត់ ។ ដូច្នេះហើយបានជាពួកកុសាណៈបានភៀសខ្លួនមកសុវណ្ណភូមិ ហើយជាពិសេសបានមកដល់នគរភ្នំដូចជាករណីរបស់ព្រះបាទ ធៀនឈូ ឆានតាននេះឯង ។ អ្នកសិក្សាយល់ថាប្រហែលជាស្ដេចអង្គនេះ ហើយដែលនាំមកនូវសិល្បៈចម្លាក់ដូចជាអាវផាយរបស់ព្រះសូរ្យនិងម្កុដរាងបំពង់របស់ព្រះវិស្ណុ ។ ការបញ្ចេញបែបនេះគឺដោយសារការរកឃើញរបស់ខ្លះនៅរមណីយដ្ឋានអូរកែវ ហើយដែលបង្ហាញពីទំនាក់ទំនងនគរភ្នំនិងពិភពអ៊ីរ៉ង់ ដូចជាដុំថ្មឆ្លាក់រូបពិធីបួងសួងចំពោះព្រះអគ្គី និងពេជ្រមានរូបស្ដេចនៃរាជវង្សសាស្សានីដ (Sassanide) ។

ចំពោះរជ្ជកាលស្ដេច ធៀនឈូ ឆានតាននេះព្រឹត្តិការណ៍ដែលគេដឹងច្បាស់មានតែមួយគត់ គឺការលើកសួយទៅថ្វាយស្ដេចចិននៅឆ្នាំ៣៥៧ ។ ក្រោយពីនោះអ្នកប្រវត្តិសាស្ត្រគឺជួបប្រទះនឹងកង្វះឯកសារម្ដងទៀតព៌តមាន ដែលទាក់ទងនឹងនគរភ្នំគេអាចដឹងចាប់ពីចុងសតវត្សទី៤ប៉ុណ្ណោះ ។

នៅពាក់កណ្ដាលទី១នៃសតវត្សទី៥ គេឃើញមានការផ្សព្វផ្សាយអរិយធ៌មឥណ្ឌាមានសន្ទុះយ៉ាងខ្លាំង នៅតំបន់សុវណ្ណភូមិ ។ អ្នកប្រវត្តិវិទូខិតខំស្វែងរកតើអ្វីទៅជាមូលហេតុ ។ តាមគេប៉ាន់ស្មានមើលមកពីការវាយលុករបស់ព្រះបាទសមុទ្រគុប្ត (៣៣៥-៣៧៥) នៅឥណ្ឌាខាងត្បូង ប្រហែលជាបណ្ដាលឲមានជនភៀសខ្លួនមកកាន់បូព៌ាប្រទេស ។ រួចហើយលោកឡឺវី ថាប្រហែលជាការវាយលុករបស់ស្ដេចនេះហើយនៅតំបន់ទន្លេគង្គានេះ ទើបបណ្ដាលឲមានជនជាតិស៊ីថម្នាក់មកសោយរាជ្យនៅអាណាចក្រភ្នំនៅឆ្នាំ៣៥៧ ។ នេះគឺជាជំហានដំបូងនៃចលនាទូលំទូលាយ នៃលំហូរនៃអរិយធ៌មឥណ្ឌា មកលើតំបន់ដែលរងឥទ្ធិពលនៃអរិយធ៌មឥណ្ឌាស្រាប់ទៅហើយពីសំណាក់ពួកស្ដេច ព្រាហ្មណ៍និងពួកបញ្ញវន្តចាប់ពីកណ្ដាលស.វ.ទី៤ដល់កណ្ដាលនៃសតវត្សទី៥ ។

គឺនៅក្នុងពេលជាមួយគ្នានេះហើយ ដែលអាណាចក្រភ្នំទទួលនូវសន្ទុះថ្មីនៃការផ្សាយអរិយធ៌មឥណ្ឌា ។

រាជពង្សាវតារចិនបានកត់ទុកថាក្នុងចំណោមស្ដេចសោយរាជ្យបន្តបន្ទាប់ ពីធៀនឈូ ឆានតាន គឺមានស្ដេចម្នាក់មានឈ្មោះថាគាវឆេនយូ (កៅណ្ឌិន្យ) ជាព្រាហ្មណ៍មានដើមកំណើតនៅប្រទេសឥណ្ឌា ។ គេដំណាលថាមានសំលេងអាថ៌កំបាំងមួយ បានបញ្ជាឲព្រាហ្មណ៍នេះទៅសោយរាជ្យនៅនគរភ្នំ ។ កៅណ្ឌិន្យមានសេចក្ដីត្រេកអរខ្លាំងណាស់ ហើយក៏បានធ្វើដំណើរទៅស្រុកប៉ានប៉ាននៅខាងត្បូង ។ អ្នកស្រុកនគរភ្នំមានសេចក្ដីត្រេកអរណាស់បាននាំគ្នាទៅជួប ហើយបានលើកលោកឲឡើងសោយរាជ្យ ។ ស្ដេចអង្គនេះបានរៀបចំក្បួនច្បាប់តាមបែបឥណ្ឌា ។ ក្នុងចំណោមស្ដេចសោយរាជ្យក្រោយមកទៀត ដូចជាមានឈ្មោះស្ដេចមួយអង្គឆេលីតោប៉ាម៉ោ (ស្រីឥន្ទ្រវរ្ម័ន រឺ ស្រេស្ឋវរ្ម័ន) បាននាំសួយនិងដង្វាយទៅថ្វាយស្ដេចក្រុងចិនជាច្រើនលើកគឺនៅឆ្នាំ៤៣៤-៤៣៥និង៤៣៨ ។ គឺស្ដេចអង្គនេះហើយដែលចង់រក្សាចំណងមិត្តភាពជាមួយចិន ហើយបានប្រកែកមិនចូលរួមជាមួយចាម្ប៉ាដើម្បីដណ្ដើមយកខេត្តតុងកឹងរបស់ចិន ។

តាមពង្សាវតារជិងខាងត្បូងនិយាយថាប្រហែល១០ក្រោយកាលកំណត់៤៣១-៤៣២ ក៏មានស្ដេចសោយរាជ្យបន្តនៅអាណាចក្រភ្នំដែរ ដែលស្ដេចអង្គនោះព្រះនាមថាចោយ៉ាប៉ាម៉ោ (ជ័យវរ្ម័ន) ដែលមាននាមត្រកូលគាវឆេនយូ បានសេចក្ដីថាជាស្ដេក្នុងរាជវង្សកៅណ្ឌិន្យដែរ ។ តាមលោកប៉េ.ប៉េលីអុត (P.Pelliot) គឺស្ដេចអង្គនេះបានបញ្ជូនឈ្មួញទៅគ័ងតុងប្រទេសចិន ហើយពេលពួកឈ្មួញនេះត្រឡប់មកវិញត្រូវខ្យល់បក់ទៅទើរលើប្រទេសលីនយី ដែលមានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមថានាគសេន ដែលបានធ្វើដំណើរទៅជាមួយដែរ ។ ព្រះភិក្ខុអង្គនេះបាននិមន្តមកអាណាចក្រភ្នំតាមផ្លូវកាត់ នៅឆ្នាំ៤៨៤ ត្រូវព្រះបាទជ័យវរ្ម័នបានចាត់ឲនាំដង្វាយទៅព្រះចៅក្រុងចិន និងស្នើសុំទ័ពជំនួយមកបង្ក្រាបមន្ត្រីម្នាក់ (រឺបុត្រ) ដែលបានជ្រែករាជ្យនៅចាម្ប៉ា ។ ប៉ុន្តែស្ដេចក្រុងចិនមិនយល់ព្រមតាមសំណុំពរ ហើយដើម្បីថែរក្សចំណងមិត្តភាពទ្រង់បានថ្វាយត្រឡប់មកវិញនូវ សំពត់ព្រែដែលមានព៌ណប្លែកប៉ុណ្ណោះ ។ ក្នុងរាជ្យស្ដេចអង្គនេះហើយដែលព្រះសង្ឃពីរអង្គអាណាចក្រភ្នំ បានទៅបកប្រែគម្ពីរនៅប្រទេសចិនគឺ សង្ឃបាល និងមន្ត្រសេន ។ នៅគ្រឹស្តសករាជ៥០៣ព្រះអង្គបានចាត់ឲយករូបព្រះពុទ្ធដែលធ្វើពីផ្កាថ្ម និងវត្ថុផ្សេងៗទៅថ្វាយស្ដេចក្រុងចិន ។

ដោយសារសេចក្ដីរាប់អានពីសំណាក់ស្ដេចចិន គេអាចចាត់ទុកថារជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នជា រជ្ជកាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រភ្នំ ។

ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នសុគតនៅឆ្នាំ៥១៤ ។ ព្រះអង្គពុំបានបន្សល់ទុកនូវសិលាចារឹកទេ ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវរ្ម័នបានបន្សល់ទុកនូវសិលាចារឹក ។

ក្នុងសិលាចារឹកដំបងដែក(ខាងត្បូងខេត្តកែវ) ព្រះនាវកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម ។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យសំរាប់តំកល់ព្រះវិស្ណុបាទ ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវរ្ម័ន ដែលជាបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាព្រះបាទរុទ្រវរ្ម័ននេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បីដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក ។ រុទ្រវរ្ម័នជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្នំ ។ ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧និង៥៣៥ ។ រាជទូតនគរភ្នំបាននាំសួយថ្វាយស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង៣ម៉ែត្រ ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទី ទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះ និយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្នំនៅរវាងគ.ស.៥៣៥ និង៥៤៥ដើម្បីឲអធិរាជនគរភ្នំបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតនបានមកនគរភ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស.៥៤៦ ។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវរ្ម័នឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲអាណាចក្រភ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ។

នគរភ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលជាអ្នកដែលមិនអាចប្រកែកបានថាគឺជាពួកខ្មែរ ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទ ដោយខ្លីបន្ទាប់ពីការធ្លាក់ចុះនៃហ៊្វូណនរឺនគរភ្នំ ហើយការចុះកាលបរិច្ឆេទទាំងនោះរបស់កាលបរិច្ឆេទ ក្រោយមកទៀតត្រូវបានប្រមូលនៅកម្ពុជាភាគខាងត្បូងនិយាយថា ពួកខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម ។វីខខឺរីបានឲយោបល់ថា“តាមភស្តុតាងបច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយបញ្ជាក់អះអាងថាហ៊្វូណនរឺនគរភ្នំជាតំបន់មួយ និងពួកក្រុមត្រួតត្រាគេដែលមិនមែនជាជនជាតិខ្មែរ” ។ ហ៊្វូណនត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃអាណាចក្រខ្មែរ ៕

សម័យបុរេប្រវត្តិ

សេចក្ដីផ្ដើម

សម័យ​បុរេប្រវត្តិ គឺ​ជា​សម័យកាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ ដែល​ពេល​នោះ មនុស្ស​ពុំ​ទាន់​ចេះ​បង្កើត តួ​អក្សរ​សម្រាប់​កត់ត្រា ហេតុការណ៍​អ្វី​ឡើយ។ ដើម្បី​សិក្សា អំពី​បុរេប្រវត្តិ​ខ្មែរ យើង​ក៏​ត្រូវ​សិក្សា​អំពី​ទឹកដី​ខ្មែរ​ដែរ ។

នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ កាលពីមុន​ធ្លាប់​មាន​ពំនើង​ផ្នត់​កាឡេដូន្យាង (Plissement caledonien) និង​ពំនើង​​ផ្នត់​អែរស៊ីន្យាង (Plissement hercynien) ដែល​ធ្វើ​ឲ្យ​ផុស​ឡើង នៅ​ខ្ពង់រាប និង​ជួរ​ភ្នំ​នានា ពាសពេញ​ប្រទេស​ខ្មែរ​សព្វថ្ងៃ។ បន្ទាប់​មក​ក៏​បាន​លិច ទៅ​វិញ​ដោយ​ទឹក​សមុទ្រ​នៅ​ស័ក​ទី​៣។

នៅស័កទី៤ដី ក៏ ផុស​ចាប់​ពី​ភូមិភាគ ហេមពាន្ត រហូត​ដល់​អាស៊ីអាគ្នេយ៍ ទាំងមូល។ ដី​ខ្មែរ​ក៏​ដុះ​ឡើង​ពី ៧០០ ទៅ ៨៨០ម៉ែត្រ។ ក្នុង​ស័ក ទី៤មាន​លំនាច និង​ជំនោរ ទឹកសមុទ្រ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ដី​លិច​ហើយ​ផុស​ឡើងវិញ សារ​ជា​ថ្មី​ម្ដង​ទៀត។ នៅចន្លោះពី៦០០០០០ ដល់៥០០០ ឆ្នាំមុន គ.ស ទឹក សមុទ្រ​បាន នាច​ថយ ទៅ​ពី​១៣០ ដល់ ១៨០ម៉ែត្រ (បើ​ប្រៀប​ទៅ​នឹង​កំពស់​ទឹក​សមុទ្រ​សព្វថ្ងៃ​នេះ)។

អ្នក​ភូគព្ភវិទូ​ខ្លះ​បាន​យល់ថា កាលណោះ​គ្មាន​សមុទ្រ​ខណ្ឌ​ភូមិភាគ ឥណ្ឌូចិន និង​ប្រជុំកោះ​អាំងស៊ុយឡាំង (Insulinde) ស្ថិត​នៅ​ជាប់​គ្នា​រហូត គ្មាន​សមុទ្រ​ខណ្ឌ ដូច​យើង​សព្វថ្ងៃ​នេះ​ទេ។ នៅ​ប្រមាណ ១៥០០០ ឆ្នាំ មុន​គ.ស. ទឹក​សមុទ្រ​ជោរ​បាន​កំពស់ ១៥ម៉ែត្រ ដែល​បណ្ដាល​ឲ្យ​ទឹកដី កម្ពុជា​ក្រោម និង​វាលទំនាប​ប្រទេស ខ្មែរ​បាន​លិច​ទៅ​ក្នុង​ទឹក​វិញ។ នៅ​សតវត្ស ទី ៣មុនគ.ស. ទឹក​សមុទ្រ​បាន​នាច​ទៅ​វិញ​បន្តិចៗ​ម្ដង។ ឯ​ពេលនោះ ទន្លេ​មេគង្គ បាន​នាំ​ដី​ល្បាប់​មក​ចាក់​បំពេញ​បន្តិចៗ​ម្ដង ក្លាយ​ជា​ដី​សណ្ដ បន្ត​ដេញ​តាម​ទឹក​សមុទ្រ​ស្រក។

គេ​អាច​ដឹង​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុង សម័យ​បុរេប្រវត្តិ​តាម​ការសិក្សា​លើ​គ្រោងឆ្អឹង​មនុស្ស ប្រដាប់ប្រដា សម្ភារៈ កំទេច​សំណល់​គ្រប់បែបយ៉ាង ដែល​មនុស្ស ជំនាន់​មុន​បាន​បន្សល់​ទុក។ នៅ​ប្រទេស​កម្ពុជា​យើង មាន​ស្ថានីយ​បុរេប្រវត្តិ​សំខាន់ៗ​ដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លង់ផ្តៅ(កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ(ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សម្រាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិន ពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេ ប្រវត្ដិគេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យ ដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាង កាយ។

គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំ និងចិញ្ចឹមសត្វគឺតិចតួចណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ។ គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់គេយកសពនោះទៅកប់ដោយដាក់ ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការ។

បុរេប្រវត្តិកម្ពុជា ត្រូវគេដឹងតិចតួចណាស់។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពានដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ. ហើយក៏សំខាន់ផងដែរគឺស្ថានីយ សំរោងសែនដែលបាន តាំងនៅប្រហែល ២៣០ដល់ ៥០០ម.គ. ។ ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វ និងដាំដុះស្រូវ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដលក្នុង ឆ្នាំ១០០ម.គ.។ ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុងពេលសហវត្សទីមួយនិងទីពីរម.គ.នៅក្នុងវប្បធ៌ម យុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគអាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូចិន។

នៅសតវត្សទីមួយនៃគ.ស. ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទង រៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាលនៃយុគដំបូង ខាងវប្បធ៌មនិងជំនាញប ច្ចេកទេស។ ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅតាមជ្រលងដងទន្លេមេគង្គ ក្រោម និងតំបន់ដីសណ្ដដែលជាក ន្លែងដែល ពួកគេបានធ្វើការដាំដុះស្រូវ និងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន ។ ពួកអ្នកប្រវត្តិវិទូខ្លះ គិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃនិងឡាវ ទៅទៀត ។ ពួកមនុស្សទាំងនេះប្រហែលគឺជាជន ជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួន ដែលឥឡូវ តាំងទីលំនៅនៅអាស៊ីអាគ្នេយ៍នៅ តាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច។ ពួកគេបានស្លលោហៈ រួមមាន ដែកនិងសំរិទ្ធិ និងចេះជំនាញ នាវាចរណ៍ ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូល ដែលចុះកាលកំណត់ សម័យកាលយុគថ្មរំលីងនៃកម្ពុជា ។

ស្ថានីយបុរេប្រវត្តិ

តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះខេត្តក្រចេះនិងស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់ អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយចំនួន៦ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ ។

ពូថៅថ្មរំលីងមានពន្លួញ

១. សំរោងសែន ជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយនេះមានកំពស់៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា។ រកឃើញដោយ លោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩ ។ ហើយបន្តមកមានបីនាក់ទៀតគឺ លោកមូរ៉ា (Moura) ១៨៨២ លោក អាយម៉ូនីញ៉េ (Aymonier) ១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើ ការុករកនៅទីនោះ ។ ការរកឃើញនេះគឺជាជំហានដំបូង នៃបុរេ ប្រវត្តិអាស៊ីអាគ្នេយ៍ ។

២. អន្លង់ផ្ដៅ គឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគអាគ្នេយ៍ពី សំរោង សែនមានប្រដាប់ប្រដាដូចស្ថានីយខាងលើដែរ។ លោកម៉ងស៊ុយ ជាអ្នករកឃើញស្ថានីយនេះនៅឆ្នាំ១៩០២ ។
៣. ម្លូព្រៃ ស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោក ប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយខាង លើពីរព្រោះ គេរកឃើញ ឧបករណ៍ធ្វើពីលោហៈ ។ វត្ថុដែលគេរក ឃើញក្នុងស្ថានីយទាំង៣នេះគឺ៖

  • ពីថ្មរំលីង៖ ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំ បកឈើ យកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
  • ពីឆ្អឹងសត្វ៖ ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿង អលង្ការ
  • ពីសំបកខ្យង៖ អង្កាំ ទំហូ
  • ពីដីឥដ្ឋ៖ ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
  • ពីលង្ហិន៖ ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
  • ពីដែក៖ មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ
  • ឆ្អឹងមនុស្ស៖ ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
  • សំណល់ផ្ទះបាយ៖ ធ្យូង ។

យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ។

ផ្លែសន្ទូចធ្វើពីលង្ហិន

ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាង យុគថ្ម និងយុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយ គត់ ដូច្នេះ គេអាច សន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែក ទេ ហើយបាន រៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយ នៅចេះ ប្រើប្រាស់ ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋ ឧរិស្ស របស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើ តាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ១៩០១ គេរកឃើញលលាដ៍ ក្បាល១នៅសំរោងសែន ដែល អ្នកវិទ្យាសាស្ត្របានអះអាងថាមាន រាងមូល ដូចជាលលាដ៍ក្បាលមនុស្ស ខ្មែរសព្វថ្ងៃដែលមាន សន្ទស្សន៍ លលាដ៏ ៨៣,៦… ហើយដែលជាមនុស្សដែលមិនទាន់ទទួល ឥទ្ធិបូជា សពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់៥ម.គ្របលើ ស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាល ប្រហែល ១០០រឺ២០០ឆ្នាំមុនគ.ស.។ស្ថានីយ(ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ ១៩២០ដោយលោក B.P.Groslie r គាត់បានសិក្សាពីលើអាកាសតាម យន្តហោះលើដីរាងមូលចាប់ពីខេត្តឡុកនិញ វៀតណាមមកកាន់ មក ឡាបានសៀក។ លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដី ក្រហម នៃចំការកៅស៊ូធំៗ ។ គាត់បានចាត់ទុកថាទីនោះជាទីលំនៅ របស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីបញ្ជាក់នៅអំនាង នេះលោក ក៏ ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។ គាត់បានរកឃើញវត្ថុ ធ្វើពី ថ្មនិងគ្រឿងចានឆ្នាំង ។ គាត់ថានេះគឺជាជំរុំដែលមានការពារយ៉ាងម៉ត់ចត់មាំមួន ។ លោកបានវាស់កំពែងព័ទ្ធ ជុំវិញ(មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដា ដែល ធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុំ ខ្លះ យកតាមរបស់ធ្វើពីលង្ហិន ។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។

៤. ល្អាងស្ពាន គឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩ លោកនិងលោកស្រីMourerជា សាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវត្ថុវិទ្យា និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង៥គ.ម. ។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសព សត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅ បារាំងដើម្បី ធ្វើការសិក្សា ។ ដុំធ្យូងជាច្រើន រកឃើញនៅស្រទាប់លើ គេបានកំណត់ កាលបរិច្ឆេទ ដោយវិធីវិទ្យុសកម្ម (G ១៤) ៖

  • ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
  • ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
  • ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)

៥. ភ្នំក្បាលរមាស ជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ ដំបងគឺលោក (កាបូណេល)Carbonnel និង (ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦និង១៩៦៩ ។ នៅទីនោះពួក គាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ៣៤២០ឆ្នាំម.គ. ៕